សម័យសង្គមរាស្រ្តនិយម

ការរៀនប្រវត្តិសាស្រ្តរបស់ប្រទេសខ្មែរគឺ ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ។​ ក្នុងសម័យទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត ខ្ញុំចូលចិត្តសម័យ សង្គមរាស្រ្តនិយមជាងគេ ។​​​ ក្នុងសម័យនេះ ប្រទេសកម្ពុជាពិតជាមានការរីកចម្រើនជាខ្លាំង​ ។ បើសិនជាអ្នកទាំងអស់គ្នាបានរៀនពីមុនមក យើងបានដឹងថា សម័យហ្នឹងគឺជា សម័យមួយដែលមានប្រជាជនជាមនុស្សឆ្លាតនិងឧស្សាហ៍ព្យាយាម ។ រួមទាំងនោះដែរ ពួកគេមានការគាំទ្រពីសំណាក់ ព្រះបាទសីហនុ ដែលចូលរួមជ្រៀវជ្រៀតជាមួយនិងប្រជាជនយ៉ាងពេញទំហឹង។ ការអភិវឌ្ឍន៍ទាំងអស់មានច្រើនប្រភេទ ។ ថ្ងៃនេះ យើងនិងបានរៀនពី វិស័យកសិកម្ម និងឧស្សាហកម្ម ។

កសិកម្មគឺជាវិស័យមួយដែលសំខាន់។ ក្នុងសម័យនោះកសិកម្មនៅប្រទេសកម្ពុជាពិតជាមានភាពរីកចម្រើន ប្រជាជន​មានភាពឆ្លាតវៃ និង​ មានចំណេះដឹងខ្ពស់ ។ អ្វីគ្រប់យ៉ាងដែលប្រជាជនត្រូវការ ពួកគេសុទ្ធតែអាចធ្វើ ខ្លួនឯងបានទាំង ។ បន្លែ​ ផ្លែឈើ សាច់ និងរបស់សម្រាប់ទ្រទ្រង់ជីវិតផ្សេងៗ ត្រូវបានចិញ្ចឹមនិងដាំដុះដោយខ្លួនឯង ។​ បើនិយាយពីខាងផ្នែកឧស្សាហកម្មវិញ របស់របរដែលបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា​ សុទ្ធសឹងតែ កកើតឡើងដោយខ្មែរផ្ទាល់ទាំងអស់ ។​ មិនថារបស់តូចតាចដូចជា ថ្នាំពេទ្យ ស្បែកជើង ខោអាវ សម្ភារៈសិក្សា គ្រឿងទេសគ្រប់ប្រភេទ និងរបស់របរ​ប្រើប្រាស់ប្រចាំថ្ងៃឯទៀត ប្រទេសកម្ពុជាមានជាសម្បត្តិរបស់ខ្លួនឯងផ្ទាល់។ ចំណែកឯរបស់ធំៗដូចជា​ ឡាន កង់ ម៉ូតូ គ្រឿងសំណង់ គ្រឿងសង្ហារឹម និង​របស់របរ​ធំៗផ្សេងទៀត គឺផលិតចេញ​ និងបង្កើតផ្ទាល់ដោយខ្លួនឯង ។ 

ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ ខ្ញុំនិងខំប្រឹងរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីកែប្រែនិងបង្កើតប្រទេសកម្ពុជាឲ្យក្លាយជា ប្រទេសមួយដែលអភិវឌ្ឃន៍និង ជឿនលឿន ។​